Saturday, June 4, 2016

‎ឱសថជួយបន្ថយរោគលើសឈាម‬

‪#‎ឱសថជួយបន្ថយរោគលើសឈាម‬ * ធាតុផ្សំ៖ ស្មៅជើងក្រាស់ ផ្លែភ្នៅ ដើមផ្ទីបន្លា ឬសនិងគល់ស្លឹកគ្រៃ រំដេង វល្លិជុយ ដើមគ្រុង វល្លិគុយ ដើមកណ្តៀរខ្មូត ដើមបបួយ ខ្ទឹមសរ។ (សម្រាប់ដើមណាដែលមិនស្គាល់អាចសួរអ្នកលក់ថ្នាំខ្មែរបាន) * របៀបផ្សំថ្នាំ ដើមគ្រុង២ខាំ វល្លិគុយ២ខាំ វល្លិជុយ១ខាំ ដើមកណ្តៀរខ្មូត២ខាំ ឬសផ្ទីបន្លា៣ខាំ ស្មៅជើងក្រាស់១ខាំ ដើមបបួយ២ខាំ ផ្លែភ្នៅ៣ខាំ ដើមបបួយ ២ខាំ ផ្លែភ្នៅ៣ខាំ គល់ស្លឹកគ្រៃចាស់១ខាំ រំដេងកន្លះខាំ ខ្ទឹមសរ២ខាំ យកមកស្ងោរ ១ឆ្នាំងដី ហូបធម្មតាជាប្រចាំ៕

‎វិធីបំបៅមែកល្មុតសម្រាប់យកទៅដាំឆាប់បានផ្លែ‬

‪#‎វិធីបំបៅមែកល្មុតសម្រាប់យកទៅដាំឆាប់បានផ្លែ‬ ++++++++++++++++++++++++++++ - ជ្រើសរើសមែកបំពង់ដែលយើងចង់បាន ដែលធ្លាប់មានផ្លែស្រាប់។ - ចៀរសំបកជុំវិញមែកប្រវែង ១តឹក ហើយកោសរំអិលចេញដើម្បីកុំឲ្យរលួយត្រង់មុខចៀរនោះ។ - តាមបទពិសោធន៍ឃើញថា កាលណាមិនបានកោសរំអិលចេញ វាមិនដុះឫសទេ។ - ក្រោយពីទុក ចោលរយៈពេល ២ ទៅ ៣ ថ្ងៃ ដើម្បីឲ្យមុខចៀរស្ងួតទើបយកដីដែលមានជីជាតិមករុំបិទ ជាមួយនឹងថង់ប្លាស្ទិក ដោយចងរិត ឲ្យណែននៅផ្នែកខាងលើ កណ្តាល ខាងចុង។ - បន្ទាប់មក ត្រូវចាប់ផ្តើមបន្តក់ទឹកជាប់ជារៀងរាល់ថ្ងៃ រហូតដល់ដុះចេញឫស សៗ ទើបពន្យារការបន្តក់ទឹកមកនៅត្រឹម ២ ទៅ ៣ ថ្ងៃម្តង។ - ក្រោយពីបំបៅហើយរយៈពេលមួយខែ គេសង្កេតឃើញឫសសៗ ដុះចេញមក ហើយបន្តទុករហូតដល់ ២ ឬ ៣ ខែទៀត ទើបកាត់យកទៅដាំ។ កាលណាយើងឆាប់កាត់យកទៅដាំពេកអាចបណ្តាលឲ្យដើមអន់។ ** មានវិធីមួយទៀតដែលមានលក្ខណៈប្រហែលគ្នា គឺជ្រើសរើសមែកបំពង់ដូចគ្នា។ ប៉ុន្តែក្រោយពីចៀរ សំបកក្រឡឹងជុំវិញមែកប្រវែងកន្លះតឹកហើយ យកខ្លាញ់គោ (ខ្លាញ់ដុំ) មកជូតកន្លែងចៀរសំបកដើម្បីឲ្យឆាប់ដុះឫស រួចយកដី ដែលមានជីជាតិមកបិទ បន្ទាប់មកយកស្រកីដូងមករុំចងបិទពីក្រៅឲ្យជាប់ ចងសងខាង។ ក្រោយពីបំបៅហើយភ្លាម ត្រូវបន្តក់ទឹកព្រឹកល្ងាចរយៈពេលមួយអាទិត្យ រួចពន្យារការស្រោចទឹកពីរបីថ្ងៃម្តង។ ការបំបៅនេះ ទុករហូតដល់មួយខែកន្លះ ទៅ ២ ខែ ទើប អាចកាត់យកទៅដាំបាន។ ការចងរុំស្រោបពីលើដីយើងអាចប្រើស្រកីដូង ឬថង់ប្លាស្ទិកក៏បាន។ ប៉ុន្តែយកល្អប្រើ ស្រកីដូង ព្រោះវាងាយជប់ទឹកធ្វើឲ្យមានសំណើមជាប់ ហើយកាត់បន្ថយការស្រោចទឹក។ ចំពោះការលាបខ្លាញ់គោ គឺជំនួយ ឲ្យឆាប់ដុះឫស។ > សរុបមក តាមបទពិសោធន៍ទាំងពីរខាងលើគឺ ដើម្បីបំបៅមែកល្មុតឲ្យដុះបានល្អ យើងត្រូវកត់សំគាល់លើលក្ខណៈ មួយចំនួនដូចខាងក្រោម៖ - ជ្រើសរើសយកមែកបំពង់មកបំបៅ។ - កោសរំអិលចេញនៅមុខដែលត្រូវបំបៅ កុំឲ្យដោយសាច់ឈើ ។ កោសហើយអាចទុកឲ្យស្ងួត ឬលាបខ្លាញ់គោ យកដីមានជីជាតិច្រើនមករុំបិទមុខបំបៅ។ - ចង រុំប្លាស្ទិកឲ្យណែន ឬប្រើស្រកីដូង យកល្អប្រើស្រកីដូងធ្វើជាឧបករណ៍រុំចងមុខបំបៅ ព្រោះវាងាយជក់ទឹក ជាងស្បោងប្លាស្ទិក។ - បន្តក់ទឹកឲ្យសើមរៀងរាល់ថ្ងៃរយៈពេលមួយអាទិត្យ ទើបបន្ថយការស្រោចទឹក ២ ទៅ ៣ ថ្ងៃម្តង។ - បន្ថយការស្រោចទឹក នៅពេលដែលឃើញមុខបំបៅដុះពន្លកឫសសៗ៕

‎វិធីសាស្រ្តដាំពោតបារាំង‬(okra)

#‎វិធីសាស្រ្តដាំពោតបារាំង‬(okra) *ការរៀបចំដី៖ - ត្រូវភ្ជួរដីឲ្យបានម៉ដ្ឋប្រមាណ៣ដង។ - មុនដាំចាំបាច់ត្រូវកាប់រណ្តៅជម្រៅ ២តឹក ទំហំ ២,៥តឹក និងគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយចាប់ពី ០,៥ម៉ែត្រទៅ ១ម៉ែត្រ។ - យកជីកំប៉ុសដែលមានប្រភេទដីបាតបឹង លាមកគោ ដាក់ចូលក្នុងរណ្ដៅនោះ ដើម្បីរក្សាសំណើមដី៖ - បើយើងចង់ចៀសគីមី យើងដាំដំណាំនេះវាត្រូវហើយ គឺគ្រាន់តែយកដីបាតត្រពាំង និងជីកំប៉ុសមកលាយគ្នា ដាក់ចូលរណ្ដៅដែលបានរៀបចំរួចជាការស្រេច។ *ការដាក់ដាំ៖ - គេអាចដាំវាដោយកូនក៏បាន ដោយគ្រាប់ក៏បាន។ - ការជ្រើសរើសការដាំដំណាំនេះដោយគ្រាប់ ងាយធំធាត់លឿន ចំណេញពេលវេលាថែទាំ។ - មុនដាំ ត្រូវយកគ្រាប់របស់ពោតបារាំង ទៅត្រាំទឹកមួយយប់សិន ក្រោយមកយកគ្រាប់ដែលបានត្រាំទឹករួចនោះ ទៅដាំក្នុងរណ្ដៅដោយក្នុងមួយរណ្ដៅដាក់គ្រាប់ពោតបារាំង មួយគ្រាប់ តែត្រូវជ្រើសរើសយកគ្រាប់ណាដែលណែនល្អ។ - បើយើងដាំគ្រាប់វា ធន់ជាង វាដឹងតែរស់ហើយ តែបើយើងដាំកូន អាល័យតែទៅដកកូន ទៅឆ្កឹះកូនវាស្វិត ពន្យារពេលយូរ តែបើដាំគ្រាប់វាដឹងរស់ហើយ។ *ការថែទាំ៖ ពោតបារាំង មិនត្រូវការជ្រោយដី បោចស្មៅ ហើយវាមិនសូវត្រូវការថែទាំច្រើននោះទេ។ ដើម្បីថែទាំដំណាំពោតបារាំង ទាន់តម្រូវការទីផ្សារ គឺគ្រាន់តែថែទាំវាដោយប្រើជីកំប៉ុសធម្មជាតិ ដូចជាទឹកនោមគោ លាមកគោ ស្រោចក្បែរដើមពោតបារាំង ជាការស្រេច។ ជាងនេះទៀត បើខែវស្សាស្រោចទឹកមួយសប្ដាហ៍ ១ដងបានហើយ តែបើរដូវប្រាំង ទាមទារស្រោចទឹកញឹកញាប់បន្តិច ព្រោះទឹកគឺជារឿងសំខាន់ឲ្យតែគ្រប់គ្រាន់ជាការស្រេច ហើយយើងថែមជីលាមកគោ ទឹកនោមគោ ទឹកនោមមនុស្ស លាយជាមួយគ្នាយកទៅស្រោចក្បែរចន្លោះដើមវារឹតតែល្អ។ ស្លឹករបស់អូក្រា មានរាងដូចជាម្រាមដៃដែលមានរាងឆែកៗចាប់ពី ៥ ទៅ ៧ឆែក។ អូក្រា មានដើមបែកមែក និងមានកម្ពស់ ១២០សង់ទីម៉ែត្រ ឬអាចខ្ពស់ជាងនេះ។ ផ្ការបស់វាមានពណ៌លឿង ស ក្រហម ឬស៊ីជម្ពូ ហើយផ្កាមានប្រាំត្របក អាស្រ័យទៅតាមប្រភេទពូជ។ នៅប្រទេសកម្ពុជា ដំណាំអូក្រា ដែលកសិករនិយមដាំដុះជាងគេ ភាគច្រើនប្រភេទពូជដែលមានផ្កាព័ណ៌ស៊ីជម្ពូ និងពណ៌លឿង។ អូក្រា ជាដំណាំប្រភេទថ្មី ដូច្នេះមិនសូវមានសត្វចង្រៃបំផ្លាញនោះទេ។ កសិករ គួរចេះដាំដំណាំឆ្លាស់គ្នា ដើម្បីទទួលបានទិន្នផលខ្ពស់ កាលណាយើង ដាំមិនដូរមុខបន្លែ វាបណ្ដាលឲ្យស៊ាំដី កើតសត្វល្អិត ដូចសាមុនយើងដាំដំណាំប៉េងប៉ោះ ហើយសាក្រោយនេះ យើងដាំពោតបារាំងវិញ ចឹងសត្វល្អិតចង្រៃដែលវាស៊ីប៉េងប៉ោះ វាងាប់បាត់ហើយ ចឹងវាអត់មកស៊ីពោតបារាំង ទៀតទេ។ ផ្លែពោតបារាំង ផ្ដល់ផលក្នុងរយៈពេល ៥០ ទៅ ៦០ថ្ងៃ។ ជាងនេះទៀត ពោតបារាំង អាចលក់ឲ្យទីផ្សារសេដាកនៅភ្នំពេញ ១គីឡូក្រាម ក្នុងតម្លៃ ៥.៥០០រៀល។ ដំណាំពោតបារាំង បានក្លាយជាទិសដៅសំខាន់របស់ក្រុមគ្រួសារ ដើម្បីលើកស្ទួយកម្រិតជីវភាពប្រចាំថ្ងៃ ហើយវាជាដំណាំប្រភេទថ្មី និងកំពុងពេញនិយមក្នុងតម្រូវការទីផ្សារនៅកម្ពុជា៕

ស្មៅជើងក្រាស់

- ប្រសិទ្ធភាពនៃ ស្មៅជើងក្រាស់ - *ផ្នែកប្រើប្រាស់៖ ឫស ដើម *គុណសម្បត្តិ៖ ឫស និងដើម ស្ងោរ ឬយកមកបុកត្រាំផឹកកែអាការៈហើមពោះ ជួយបញ្ចេញញើស បន្ថយគ្រុនក្ដៅ សម្រួលផ្សះមុខរបួសវះកាត់ កែរាគមួល ជំនួយថ្លើម ជួយបន្ថយអាការៈលើសឈាម យ៉ាងមានប្រសិទ្ធភាពផងដែរ។ > បើបងប្អូនមានពស់ចឹក រឺខាំសូមបងប្អូនយកស្មៅជើងក្រាស់ បុកអោយម៉ដ្ឋដាក់ជាមួយអាចម៍គោរួចយកមកបិតលើមុខពស់ខំហើយដាក់ភ្លើងកំដៅពីក្រោមកន្លែងបិទតិចតិចហើយទុលរយៈពេល មួយម៉ោងក្រោយទើបបកចេញ។ ហើយវិធីនេះក៏អាចប្រើសម្រាប់អ្នកដែលមុតធ្មុងត្រីដែលមានពិសដូជាត្រីអណ្តែងជាដើមបានផងដែរ វាអាចជួយបន្សាបជាតិពិស យ៉ាងមានប្រសិទ្ធភាព។

របៀបធ្វើពងទាប្រៃ‬

‪#‎វិធីធ្វើពងទាប្រៃ‬ *គ្រឿងផ្សំ៖ ពងទាឆៅសាបល្អ៥០គ្រាប់ អំបិល កន្លេះគីឡូ ក្រឡ រឺ កែវ។ *វីធីធ្វើ៖ - ដាំទឹកអំបិល រួចទុកអោយត្រជាក់ (រង្វាល់ទៅតាមបរិមាណ១លិចស៊ុត) - លាងពងទាអោយស្អាតរួចរៀបដាក់ក្នុងក្រឡអោយពេញ ហើយចាក់ទឹកអំបិលចូល យកឈើខ្ទាស់កុំអោយអោយពងអណ្តែត ផុតទឹកអំបិល។ - រក្សាទុកនៅកន្លែងមានសុវត្ថិភាព ២៥ ថ្ងៃ ទៅ ៣០ថ្ងៃ (យ៉ាងយូរ) រឺ ៣អាទិត្យទៅ ៤អាទិត្យ យ៉ាងយូរ នោះលោកអ្នកនឹងបានពងទាប្រៃ យ៉ាងឆ្ងាញ់់ពិសារ។ > បញ្ជាក់៖ បើមានពង១ប្រេះឬស្រាំ ពងទាំងអស់ហ្នឹងត្រូវស្អុយខូច ឬប្រៃខុសបច្ចេកទេសត្រូវយកពងនោះចេញ។ *វិធីមួយបែបទៀត៖ ទឹកអំបិលមិនបាច់ដាំក៏បាន គ្រាន់តែចាក់ទឹកស្អាតធម្មតាកូរអោយរលាយអំបិល ហើយចាក់លើស៊ុតដែលបានរៀបក្នុងក្រឡអោយលិច ហើយព្រឹកលើង យកស៊ុតត្រាំនោះហាលថ្ងៃ ២-៣ព្រឹក ហើយយកមករក្សាទុកកន្លែងមានសុវតិ្ថភាព ។ *វិធីធ្វើមួយបែបទៀតរហ័សបានទទួលទាន៖ ស៊ុត ១០ គ្រាប់ អំបិល ២៤០g ត្រាំរយៈពេល ១សប្តាហ៍ ទៅ ១០ថ្ងៃ (យ៉ាងយូរ) នឹង បានទទួលទាន (តែវិធីនេះប្រៃ ផ្នែកសខ្លាំង)។ ជាទម្លាប់ ត្រាំបាន២០ថ្ងៃ បងប្អូនអាចលូក យកមកស្ងោរទទួលទានបណ្តើរៗបានហើយ។

អត្ថប្រយោជន៍របស់គ្រាប់ជីចំពោះសុខភាព‬

‪#‎អត្ថប្រយោជន៍ជាច្រើនរបស់គ្រាប់ជីចំពោះសុខភាព‬ * សម្រកក្បាលពោះរាបស្មើជាមួយគ្រាប់ជី៖ - គ្រាប់ជីមួយស្លាបព្រាកាហ្វេ - ក្រូចឆ្មាមួយផ្លែ - ស្កសឬទឹកឃ្មុំមួយស្លាបព្រាកាហ្វេ - ទឹកមួយកែវ ញុំាពេលព្រឹកមុនពេលញុំាអាហារ ៣០នាទី។ + គ្រាប់ជីរដ៏តូចល្អិតដែលអាចពង្រីកមាឌរហូតដល់ទៅ ៣០ ដងនៅពេលវាត្រូវទឹកដែលគេបានចាត់ទុកវាថាជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាព ដែលសមត្ថភាពរីកមាឌនេះហើយដែលធ្វើឲ្យអ្នកចង់សម្រកទម្ងន់មានអារម្មណ៍ថាឆ្អែត និងមិនសូវចង់ញ៉ាំអាហារច្រើនលើសកាឡូរី។ + ជំនួយស្បែក និងរក្សាតុល្យភាពកូលេស្តេរ៉ូល។ + មិនត្រឹមតែប៉ុណ្ណោះ គ្រាប់ជីក៏មានផ្ទុកជាតិសរសៃដ៏ច្រើន អាចសម្រួលដល់ការបន្ទោបង់ និងកម្ចាត់ជាតិពុលពីរាងកាយផងដែរ។ + គ្រាប់ជីរទម្ងន់ត្រឹមតែ ៤ ក្រាមមានផ្ទុកជាតិសរសៃស្មើនឹងសាលាដមួយគុម្ពឯណោះ។ + ដើម្បីទទួលបានប្រសិទ្ធភាពគេ អ្នកជំនាញណែនាំឲ្យទទួលទានគ្រាប់ជីរលាយទឹកធម្មតា។ ប្រសិនបើលោកអ្នកនិយមបន្ថែមរសជាតិផ្សេងៗ សូមសាកល្បងលាយគ្រាប់ជីរជាមួយទឹកដោះគោជូររាវ ជាមួយចំណិតផ្លែឈើ ទឹកផ្លែម្នាស់ ទឹកដូង ឬក៏រោយវាពីលើបាយសារាយសមុទ្រតាមរូបមន្តអាហារជប៉ុនក៏បាន។ + អ្នកជំនាញផ្នែករក្សារាងបានណែនាំឲ្យទទួលទានគ្រាប់ជីរដើម្បីបំពេញក្រពះ មុនពេលចាប់ផ្ដើមទទួលទានអាហារ។ ធ្វើយ៉ាងដូច្នោះយើងនឹងមិនសូវមានអារម្មណ៍ថាឃ្លានខ្លាំង ឬចង់ញ៉ាំច្រើនឡើយ។ នៅចន្លោះ អាហារទាំងបីពេល អ្នកក៏អាចញ៉ាំទឹកគ្រាប់ជីរធ្វើជាចំណីសម្រន់ជំនួសឲ្យនំនែកផ្សេងៗផងដែរ៕