
Saturday, June 4, 2016
អត្ថប្រយោជន៍របស់គ្រាប់ជីចំពោះសុខភាព
#អត្ថប្រយោជន៍ជាច្រើនរបស់គ្រាប់ជីចំពោះសុខភាព
* សម្រកក្បាលពោះរាបស្មើជាមួយគ្រាប់ជី៖
- គ្រាប់ជីមួយស្លាបព្រាកាហ្វេ
- ក្រូចឆ្មាមួយផ្លែ
- ស្កសឬទឹកឃ្មុំមួយស្លាបព្រាកាហ្វេ
- ទឹកមួយកែវ
ញុំាពេលព្រឹកមុនពេលញុំាអាហារ ៣០នាទី។
+ គ្រាប់ជីរដ៏តូចល្អិតដែលអាចពង្រីកមាឌរហូតដល់ទៅ ៣០ ដងនៅពេលវាត្រូវទឹកដែលគេបានចាត់ទុកវាថាជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាព ដែលសមត្ថភាពរីកមាឌនេះហើយដែលធ្វើឲ្យអ្នកចង់សម្រកទម្ងន់មានអារម្មណ៍ថាឆ្អែត និងមិនសូវចង់ញ៉ាំអាហារច្រើនលើសកាឡូរី។
+ ជំនួយស្បែក និងរក្សាតុល្យភាពកូលេស្តេរ៉ូល។
+ មិនត្រឹមតែប៉ុណ្ណោះ គ្រាប់ជីក៏មានផ្ទុកជាតិសរសៃដ៏ច្រើន អាចសម្រួលដល់ការបន្ទោបង់ និងកម្ចាត់ជាតិពុលពីរាងកាយផងដែរ។
+ គ្រាប់ជីរទម្ងន់ត្រឹមតែ ៤ ក្រាមមានផ្ទុកជាតិសរសៃស្មើនឹងសាលាដមួយគុម្ពឯណោះ។
+ ដើម្បីទទួលបានប្រសិទ្ធភាពគេ អ្នកជំនាញណែនាំឲ្យទទួលទានគ្រាប់ជីរលាយទឹកធម្មតា។ ប្រសិនបើលោកអ្នកនិយមបន្ថែមរសជាតិផ្សេងៗ សូមសាកល្បងលាយគ្រាប់ជីរជាមួយទឹកដោះគោជូររាវ ជាមួយចំណិតផ្លែឈើ ទឹកផ្លែម្នាស់ ទឹកដូង ឬក៏រោយវាពីលើបាយសារាយសមុទ្រតាមរូបមន្តអាហារជប៉ុនក៏បាន។
+ អ្នកជំនាញផ្នែករក្សារាងបានណែនាំឲ្យទទួលទានគ្រាប់ជីរដើម្បីបំពេញក្រពះ មុនពេលចាប់ផ្ដើមទទួលទានអាហារ។ ធ្វើយ៉ាងដូច្នោះយើងនឹងមិនសូវមានអារម្មណ៍ថាឃ្លានខ្លាំង ឬចង់ញ៉ាំច្រើនឡើយ។ នៅចន្លោះ អាហារទាំងបីពេល អ្នកក៏អាចញ៉ាំទឹកគ្រាប់ជីរធ្វើជាចំណីសម្រន់ជំនួសឲ្យនំនែកផ្សេងៗផងដែរ៕

Labels:
សុខភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment